បទ ៖ អាហារការពារ
១.
អាហារដែលយើងត្រូវបរិភោគ ឱ្យមានប្រយោជន៍សម្រាប់រាងកាយ
មានកម្លាំងឈ្នះជម្ងឺទាំងឡាយៗ
ជីវិតសប្បាយគ្មានរោគាៗ ។
(អើយ...អឺយ...គ្មានរោគា) ។
២.
អាហារមានប្រយោជន៍គួរពិសារ ប្អូនអើយស្តាប់ណាមានបីដូចជា
អាហារទ្រទ្រង់ ថាមពល ការពារៗ
ជួយប្អូនគ្រប់គ្នារាងកាយមាំមួនៗ
អើយ... អឺ... រាងកាយមាំមួយ) ។
៣.
អាហារទ្រទ្រង់មានសាច់និងត្រី អាហារប្រពៃគឺថាមពល
មានស្ករ អង្ករ ពោត ស្រូវ ប្រេងម្សៅៗ ស្តៃ ផ្ទី
ផ្លែល្ពៅ អាហារការពារៗ ។
(អើយ...អឺយ...អាហារការពារ) ។ (ច្រៀងឡើងវិញ)
Comments
Post a Comment