កីឡា និងល្បែងនាំអោយមានសុខភាពល្អ #ចម្រៀងបឋមសិក្សា
១. យើងជាកុមារា និងកុមារី
ទម្លាប់រាល់ថ្ងៃក្រោកពីព្រឹក ហាត់ពត់
ខ្លួនប្រាណកុំឱ្យស្ពឹក
យើងត្រូវតែគិតទាន់នៅក្មេង ។
២. យើងហាត់ប្រាណពិតតែត្រឹមត្រូវ
មិនឡូឡារំខានអ្នកដទៃ ហាត់ប្រាណលាយល្បែងដ៏ប្រពៃ នឹងគិតលក់លៃឱ្យសមសួន ។
បន្ទរ -
ល្បែងមានច្រើនណាស់ឥតគណនា ហើយលេងមានគ្នាពិតជាសប្បាយ បាល់ទាត់បាល់ទះលេងគ្មានណាយ
រីករាយគ្រប់កាយយើងជាមិត្តភក្តិ ។
ល្បែងរត់ប្រណាំងលោតអន្ទាក់ មានល្បែងទាយលក្ខ និងល្បែងផ្សងព្រេង គឺយើងហាត់ប្រាណផ្សំនឹងលេង
ហើយជាល្បែងយើងជួយទ្រទ្រង់ ។
៣. យើងបានសប្បាយនិងសុខភាព ជីវិតហាក់ប្រៀបកើតជាថ្មី
សុខភាពផ្តល់នូវផ្លូវរស្មី កុមារាកុមារីត្រូវចង់ចាំ ។ (ច្រៀងឡើងវិញ)
Comments
Post a Comment